តើ​ត្រូវ​សរសេរ​ជា «ក្របខណ្ឌ» ឬ «ក្របខ័ណ្ឌ» ?

គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ) ​បាន​អនុម័ត​យក​ពាក្យ «ក្របខណ្ឌ» ពីព្រោះ​ពាក្យ​ដែល​មាន​តួ​ប្រកប​នឹង​ព្យញ្ជនៈ​ដែល​មាន​ជើង​អក្សរ​នៅ​ខាងក្រោម​ស្ទើរ​តែ​ទាំងអស់ ត្រូវ​បាន​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត អនុញ្ញាត​ឲ្យ​សរសេរ​ដោយ​ប្រើ​សំយោគសញ្ញា​ក៏​បាន ឬ​មិន​ចាំបាច់​ប្រើ​សំយោគសញ្ញា​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ ពាក្យ​មួយ​ចំនួន​តូច​ត្រូវ​មាន​សំយោគសញ្ញា​ដូច​ពាក្យ «ទូរស័ព្ទ» «ក្របខ័ណ្ឌ»…ម្យ៉ាង​ទៀត ក្រៅ​ពី​ពាក្យ «ក្របខ័ណ្ឌ» ធាតុ «ខណ្ឌ» នៅ​ក្នុង​កន្សោម​ពាក្យ​ឯទៀត សុទ្ធ​តែ​អាច​មាន ឬ​គ្មាន​សំយោគសញ្ញា: ការ​ប្រើ​សំយោគ សញ្ញា​ក្នុង​វចនានុក្រម​ខ្មែរ​ឥត​មាន​ក្បួន​ជាក់លាក់​ទេ អាស្រ័យ​ហេតុ​នេះ ដើម្បី​ឲ្យ​មាន​ការ​ងាយ ស្រួល​ក្នុង​ការ​សរសេរ សមាជិក​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​ឈប់​ប្រើ​សំយោគសញ្ញា​ជាទូទៅ​ចំពោះ​ពាក្យ​ដែល​មាន​តួ​ប្រកប​ដែល​មាន​ជើង​អក្សរ​នៅ​ខាងក្រោម ឧទាហរណ៍ ថ្ងៃចន្ទ ទូរសព្ទ ខណ្ឌ (សង្កាត់) ក្របខណ្ឌ លក្ខខណ្ឌ ខណ្ឌស្ករ ខណ្ឌសញ្ញា​…. ។

ដកស្រង់​ពី​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ​៤ ឆ្នាំ​២០១២

 
About these ads

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in វាក្យសព្ទខ្មែរ. Bookmark the permalink.

3 Responses to តើ​ត្រូវ​សរសេរ​ជា «ក្របខណ្ឌ» ឬ «ក្របខ័ណ្ឌ» ?

  1. រួច​បើ​អញ្ចឹង​ទេ ពាក្យ​ស្អី​ខ្លះ​ទៅ​ដែរ​ប្រើ «័»? បើ​ភាគ​ច្រើ​ន​សុទ្ធ​តែ​មាន​តួ​ប្រកប​មាន​ជើង ទាំង​អស់​ហ្នឹង?

  2. Chouk Khmer says:

    មាន​ពាក្យ​មួយ​ចំនួន​ធំ​ដែរ ដូចជា ស័ក ខ័ន ជ័យ វ័ធ ជ័រ ញ័រ ទ័ព ន័យ ជាដើម ។ ចំពោះ​ការ​សម្រេច​លុប​សំយោគសញ្ញា​ចេញ ពាក្យ​ដំបូង​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​គឺ «ប្រព័ន្ធ» និង «ប្រពន្ធ» ។ ពេល​លុប «័» ចេញ «ប្រព័ន្ធ» ក្លាយ​ជា «ប្រពន្ធ» ជាហេតុ​ធ្វើ​ឲ្យ​ច្រឡំ​បាន ប្រសិនបើ​អ្នក​អាន​មិន​បាន​ចាប់​ភ្លឹក​ទៅ​លើ​អត្ថន័យ​របស់​ពាក្យ ។

    ទោះជាយ៉ាងណា ក.ជ.ភ.ខ បាន​សម្រេច​រួច​ហើយ ដូចនេះ វា​នឹង​ក្លាយ​ជា​ក្រឹត្យក្រម​អក្ខរាវិរុទ្ធ​សម្រាប់​កូន​ខ្មែរ​អនុលោម​តាម​ត​ជំនាន់​ទៅ​មុខ ។

    • ខ្ញុំ​មិន​ឯកភាព​ទេ​រឿង​លុប «័» ចេញ​នោះ។ ការ​លុប​នេះ​ចេញ​វា​មនុស្ស​ខ្មែរ​ចេះ​តែ​អាន​ខុស​ទៅ​ៗ​នា​ពេល​ខាង​មុខ​។ ចំពោះ​ខ្ញុំ​វិញ​គួរ​តែ​បញ្ញត្តឲ្យ​សរសេរ​មាន «័» វិញ​គ្រប់​ពាក្យ ជា​ជៀង​បញ្ញាត្ត​ឲ្យ​លុប​ចេញ​។ ការ​លុប​ចេញ​នេះ​វា​នាំ​ឲ្យ​មាន​ការ​មិន​ច្បាស់​លាស់​ក្នុង​ការ​អាន​ពាក្យ ដូច​ជា​ពាក្យ​ប្រទេស​ «កម្ពុជា» យើង​អញ្ចឹង ឥឡូវ​នេះ​នាំ​គ្នា​អាន កម ពុ ជា នេះ​ក៏​មិន​អាច​បន្ទោស​គេ​បាន​ដែរ​ទេ ដ្បិត ក និង ម ក៏​អាន​ថា កម ច្នេះ​មែន។ នេះ​មក​ពី​យើង​លុប«័» ចោល​ហ្នឹង​ឯង​។ ដូច​ជពាក្យ ខ័ណ្ឌ អញ្ចឹង​ខ្ញុំ​មិន​ដឹង​ថា​សរសេរ ខណ្ឌ ម្ដេច​បាន​អាច​ចេញ​ជា​ ខាន់ បាន​ទេ តាម​រូប​ហ្នឹង គួរ​តែ​អាន ខណ​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s