Category Archives: កសិកម្ម

អ្នកវិទ្យាសាស្ត្រ: ស្មៅ​នៅ​រដ្ឋ​ឃ្វីនស្លែន​អាច​ធានា​សុវត្ថិភាព​ស្បៀងអាហារ​ដល់​មនុស្ស​រាប់​លាន​នាក់

ស្មៅ​អន្តោគ្រាម (Native grass) មួយ​ប្រភេទ​របស់​អូស្ត្រាលី​ដែល​គេ​ឃើញ​មាន​ដុះ​នៅ​ជុំវិញ​ក្រុង Charleville ស្ថិត​ក្នុង​រដ្ឋ​ឃ្លីនស្លែន អាច​ជា​ចម្លើយ​តប​នឹង​ការ​ធានា​បាន​នូវ​ជោគវាសនា​របស់​ដំណាំ​នានា​ចំពោះ​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក ។ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ឃ្លីនស្លែន (QUT) បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​កំណត់​ថា​តើ​ហ្សែន​នៃ​ស្មៅ​ឆាប់​រស់​ឡើង​វិញ​របស់​អូស្ត្រាលី​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ដំណាំ​ស្រូវ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​បាន​ឬ​ទេ ។ នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​មាន​រយៈពេល​មួយ​សប្ដាហ៍​ស្ដីពី​សុវត្ថិភាព​ស្បៀងអាហារ​នៅ​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (FAO) បាន​ព្រមាន​ថា ផលិតកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ត្រូវ​ធ្វើ​ឲ្យ​មាន​កំណើត​យ៉ាង​ហោច​ណាស់ ៦០% គិត​ត្រឹម​ពាក់​កណ្ដាល​សតវត្ស​នេះ ឬ​ប្រសិនបើ​មិន​ដូច្នេះ​ទេ នឹង​មាន​ការ​ខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដែល​នឹង​ឈាន​ទៅ​ដល់​អស្ថេរភាព​សង្គម ។ អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​ដំណាំ និង​ជីវទំនិញ​ត្រូពិក​របស់​សាកលវិទ្យាល័យ QUT លោក​សាស្ត្រាចារ្យ Sagadevan Mundree មាន​ប្រសាសន៍​ថា ស្រូវ​ជា​ស្បៀងអាហារ​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​រាំងស្ងួត​បាន​ដាក់​សម្ពាធ​ទៅ​លើ​អនាគត​រយៈពេល​វែង​របស់​ដំណាំ​មួយ​ប្រភេទ​នេះ ។ លោក​សាស្ត្រាចារ្យ​បន្ត​ថា «បណ្ដា​ពូជ​ស្រូវ​ដែល​មាន​បច្ចុប្បន្ន​គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ទឹក​សាប ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​កើត​ឡើង យើង​ឃើញ​ថា​មាន​របាយ​ទឹក​ភ្លៀង​មិន​ទៀងទាត់ និង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​សីតុណ្ហភាព ។ កត្តា​ទាំង​នេះ​មាន​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ភ្លៀង​ប្រចាំ​រដូវ ដែល​ធ្វើ​ឲ្យ​ដំណាំ​ដ៏​សំខាន់ៗ​របស់​យើង​ខ្វះខាត​ទឹក និង​ផ្ដល់​ជា​លទ្ធផល​នូវវ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតភាព​ដំណាំ ក្នុង​នោះ​រួម​ទាំង​ដំណាំ​ស្រូវ​ផង​ដែរ ។ … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ការ​ប្រមូលផល និង​ទុកដាក់

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១០ ការ​ប្រមូលផល និង​ទុកដាក់ សោម ប៊ុណ្ណា, ពៅ ស៊ីណាត និង ហួន សេរីវុធ ១០.១. ការ​ច្រូតកាត់ ការ​ច្រូតកាត់ គឺជា​កិច្ច​ប្រតិបត្តិ​ដើម្បី​ប្រមូល​យក​ផ្នែក​ដែល​មាន​ប្រយោជន៍​នៃ​ដំណាំ​ស្រូវ ។ វា​តែង​ធ្វើ​ឡើង​កាលណា​សារធាតុ​ជា​អាហារ​របស់​ដំណាំ​នេះ មាន​លក្ខណៈ​ពេញលេញ​សម្រាប់​ការ​បរិភោគ ឬ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត ។ ១០.១.១. គោលការណ៍ និង​វិធីសាស្ត្រ​នៃ​ការ​ច្រូតកាត់ ដើម្បី​ឲ្យ​ការងារ​ច្រូតកាត់​ស្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​សម​ស្រប​បំផុត គេ​មិន​ត្រូវ​គិតតែ​ទៅ​លើ​អាយុកាល​លូតលាស់ ដែល​វា​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ពូជ និង​លក្ខខណ្ឌ​ដាំ​ដុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ពិនិត្យ​មើល​នូវ​កម្រិត​ទុំ​ជាក់ស្ដែង​របស់​ស្រូវ (តារាង ១០.១) ។ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មាន​ភាព​ខុសៗ​គ្នា មាន​ពេល​ខ្លះ​ស្រូវ​មាន​សភាព​ទុំ​គ្រប់គ្រាន់ សម្រាប់​ការ​ច្រូតកាត់ ប៉ុន្តែ​អត្រា​សំណើម​គ្រាប់​នៅ​មាន​កម្រិត​ខ្ពស់ ឬ​ទាប​ជាង​តួលេខ​ក្នុង​តារាង​ខាងលើ ។ ការ​ច្រូតកាត់​អាច​ធ្វើ​ឡើង​ដោយ​ដៃ ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ ឬ​ដោយ​គ្រឿងយន្ត ។ … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment

កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៩ កត្តាចង្រៃ និង​ការ​គ្រប់គ្រង ព្រាប វិសារទោ, នី វុទ្ធី, ប៉ុល ចាន់ធី និង ​ខៀវ ប៊ុណ្ណារិទ្ធ ៩.១. ជំងឺ​លើ​ដំណាំ​ស្រូវ ជំងឺ​សំខាន់ៗ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​លើ​ដំណាំ​ស្រូវ ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ក្រុម​ធំៗ ទៅ​តាម​ប្រភេទ​នៃ​ការ​បំផ្លាញ និង​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក ដែល​បាន​ធ្វើការ​បំផ្លាញ​នៅ​លើ​សរីរាង្គ​ស្រូវ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​វា ដូច​ជា ជំងឺ​លើ​ស្លឹក ជំងឺ​លើ​ដើម និង​ស្រទប និង​ជំងឺ​លើ​គ្រាប់ ៘ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ជំងឺ​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជា ជំងឺ​វីរុស (Virus diseases) ជំងឺ​ណេម៉ាតូត (Nematode diseases) ដែល​បាន​បង្ក​ឲ្យ​ខូចខាត​លើ​ដំណាំ​ស្រូវ​ផង​ដែរ ។ … Continue reading

Posted in កសិកម្ម | Tagged , , , , , , | Leave a comment

ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៨ ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ សេង វ៉ាង, ភាវ សុវុទ្ធី, ហ៊ិន សារិត, នូរ ចន្ទ័ដា និង ទូច វាសនា ៨.១. ដី​នៃ​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Rice Soils of Cambodia) ការ​បង្កើន​ផលិតកម្ម និង​ប្រសិទ្ធភាព​នៃ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ទាមទារ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ធនធាន​ដី​នៅ​ក្នុង​ប្រទេស ។ កម្រិត​ជី ការ​រៀបចំ​ដី ពូជ ការ​ឆ្លាស់​ដំណាំ ប្រព័ន្ធ​គ្រប់គ្រង ថែរក្សា និង​យុទ្ធសាស្ត្រ​ការពារ​សត្វ​ចង្រៃ​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ដោយសារ​ប្រភេទ​ដី​ដែល​កើត​ឡើង​នៅ​តំបន់​ជាក់លាក់​ណាមួយ ។ ដី​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​នៅ​ទូ​ទាំង​ខេត្ត និង​ក្រុង ។ … Continue reading

Posted in កសិកម្ម | Tagged , , , , | Leave a comment

ទស្សនាវដ្ដី​លុប​ចោល​អត្ថបទ​សិក្សា​អំពី​ការ​បម្លែង​ពន្ធុ

ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ឈ្មោះ ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា (Food and Chemical Toxicology) ត្រូវ​បាន​រាយការណ៍​ថា​បាន​លុប​ចោល​អត្ថបទ​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​បារាំង​ប្រកប​ដោយ​ការ​ចម្រូងចម្រាស់​ស្ដីពី​ភាពពុល​នៃ​ថ្នាំ​សម្លាប់​ស្មៅ និង​ពោត​បម្លែងពន្ធុ (Genetically modified corn) ភាព​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ។ អត្ថបទ​ដែល​មាន​ចំណងជើង​ថា «ភាព​ពុល​រយៈពេល​វែង​នៃ​ការ​ប្រមូល​ផ្ដុំ​បន្តិចម្ដង​នៃ​ថ្នាំកសិកម្ម​សម្លាប់​ស្មៅ និង​ពោត​បម្លែង​ពន្ធុ​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ» សរសេរ​ដោយ​ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ Gilles-Eric Séralini ។ ការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ពោត​បម្លែងពន្ធុ និង​ផឹក​ទឹក​លាយ Glyphosate ឆាប់​ស្លាប់​ជាង​កណ្ដុរ​ដែល​ស៊ី​ចំណី​ស្ដង់ដា ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​គាំទ្រ​ការ​បម្លែងពន្ធុ​ចាត់ទុក​ថា​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ ។ ចាប់​តាំង​ពី​អត្ថបទ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ និពន្ធនាយក និង​ចាងហ្វាង​ផ្សាយ​របស់​ទស្សនាវដ្ដី​ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា បាន​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​សំណួរ​ជាច្រើន​ពី​សមាជិក​នៃ​សហគមន៍​វិទ្យាសាស្ត្រ ។ ទស្សនាវដ្ដី​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «យោង​តាម​អត្ថាធិប្បាយ​ទាំងនោះ និពន្ធនាយក និង​ចាងហ្វាងផ្សាយ​សូម​ឆ្លើយ​បំភ្លឺ​ថា ដំណើរ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ជា​ធម្មតា​ដោយ​អ្នកវិទ្យាសាស្ត្រ​ដៃគូ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​អត្ថបទ​ដឹកនាំ​និពន្ធ​ដោយ Gilles-Eric Séralini ។ … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ផ្លែ​ចម្ប៉ាដាក់​មិន​ឆ្ងាញ់​ទេ​ចំពោះ​មូស

ចម្ប៉ាដាក់ (ន.) ឈ្មោះ​ឈើ​មាន​ផ្លែ​ដូច​ខ្នុរ តែ​ផ្លែ​តូច​ៗ ហើយ​មាន​ក្លិន​ក្រអូប ផ្អែម​ល្ងាន់​ជាង​ខ្នុរ ។ ម្ហូបអាហារ​តំបន់​ត្រូពិក​ដែល​មនុស្ស​ជាច្រើន​សាទរ​ថា​ជា​ដំណោះស្រាយ​ចំពោះ​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក ក៏​មាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​អាច​ជួយ​ការពារ​មូស​មិន​ឲ្យ​ពង្រាយ​ជំងឺ​ធ្ងន់ធ្ងរ និង​ជំងឺ​បណ្ដាល​ឲ្យ​ស្លាប់​នានា ដូចជា គ្រុនចាញ់ ផ្ដាសាយ​លឿង និង​គ្រុនឈាន ។ ចម្ប៉ាដាក់ ឈ្មោះ​វិទ្យាសាស្ត្រ Artrocarpus altilis ជា​ដំណាំ​ហូបផ្លែ​ចម្បង​មួយ​នៅ​តំបន់​ត្រូពិក ត្រូវ​បាន​គេ​ដាំដុះ​ក្នុង​រយៈកាល​ជាង ៣០០០​ឆ្នាំ​មក​ហើយ នៅ​ទូទាំង​ទ្វីប​អូសេអានី​ក្នុង​ប្រទេស​មេឡាណេស៊ី មីក្រូណេស៊ី និង​ប៉ូលីណេស៊ី ។ ផ្លែ​ចម្ប៉ាដាក់​សម្បូណ៌​ទៅ​ដោយ​អាមីដុង និង​សារធាតុ​ចិញ្ចឹម ។ ក្រៅ​ពី​ជា​អាហារ​មាន​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ ចម្ប៉ាដាក់​ត្រូវ​បាន​ប្រើ​នៅ​កោះ​ហាវ៉ៃ និង​តំបន់​ដទៃ​ទៀត​សម្រាប់​គ្រប់គ្រង​សត្វ​ល្អិត ។ ប្រជាជន​ដុត​កញ្ចុំ​ផ្កា​ស្ងួត ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា «កញ្ចុំ​ផ្កា​ឈ្មោល (Male inflorescences)» ដើម្បី​បណ្ដេញ​សត្វ​ល្អិត​មាន​ស្លាប ក្នុង​នោះ​ក៏​មាន​មូស​ផង​ដែរ ។ អ្នកវិទ្យាសាស្ត្រ​មក​ពី​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) និង​ពី​សាកលវិទ្យាល័យ British … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៧ ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ភាវ សុវុទ្ធី ចាន់ ផលលឿន អ៊ុង សុភាព និង នាង សាវុឌ្ឍឌី មក​ទល់​បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បន្ត​គាំទ្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តាម​ទី​ជនបទ ។ ផលិតផល​ក្នុងស្រុក​សរុប (GDP) (NIS,2001) ប្រមាណ ៣៧,៦ ភាគរយ បាន​មក​ពី​វិស័យ​កសិកម្ម ។ ហេតុ​ដូចនេះ​ហើយ​បាន ជា​រាជរដ្ឋាភិបាល​កម្ពុជា នា​អណត្តិ​ទី​៣ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ សំដៅ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ពិពិធកម្ម​វិស័យ​កសិកម្ម ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​នាំមុខ​មួយ​ដែល​អាច​ផ្តល់​ជីវភាព​បន្ថែម​ដល់​កំណើន​សេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាង​សកម្ម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា (RGC, 2004) … Continue reading

Posted in កសិកម្ម | Tagged , , , , | Leave a comment

សីតុណ្ហភាព​ប្រចាំ​ខែ​តុលា​នៅ​អូស្ត្រាលី​កើន​ឡើង​ខ្លាំង

ខែតុលា ឆ្នាំ​២០១៣ ជា​ខែ​ទី​១៥​បន្តបន្ទាប់​គ្នា​ហើយ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​មធ្យម​ គិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១២​មក ការណ៍​នេះ​ពង្រីក​ទំនោរ​នៃ​ការកត់ត្រា​សីតុណ្ហភាព​ក្ដៅ​បូក​រួម​ជាមួយ​នឹង​ការ​មាន​ភ្លៀង​ធ្លាក់​តិច​ជាង​មធ្យម​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ។ តាម​របាយការណ៍​របស់​ការិយាល័យ​ឧតុនិយម (BoM) បាន​ឲ្យ​ដឹង​ថា ការណ៍​នេះ​បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ហួស​រយៈពេល​១២​ខែ ។ ខែសីហា បន្ទាប់​មក​ខែ​កញ្ញា បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ក្នុង​រយៈពេល​១២​ខែ​ថ្មី ហើយ​ខែតុលា​បាន​បន្ត​កំណត់ត្រា​ទៀត​ ដោយ​សីតុណ្ហភាព​ធម្យម​រយៈពេល​១២​ខែ​ខ្ពស់​ជាង​សីតុណ្ហភាព​មធ្យម​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៩០ ចំនួន ១,៣ អង្សា ។ ការិយាល័យ​ឧតុនិយម​ក៏​បាន​រាយការណ៍​ថា ការ​ប្រមើលមើល​សម្រាប់​រដូវ​នេះ​គឺ​នឹង​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​មធ្យម ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រតិទិន​ឆ្នាំ​២០១៣​នេះ​ក្លាយ​ជា​ឆ្នាំ​ក្ដៅ​ជាងគេ ខ្ពស់​ជាង​កំណត់ត្រា​ឆ្នាំ​២០០៥ ។ អាកាសធាតុ​ក្ដៅ​រួម​ផ្សំ​នឹង​ស្ថានភាព​រាំងស្ងួត​កាន់​តែ​រាលដាល​គឺ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​តិច​ដែល​កាន់​តែ​ពន្យា​ពេល ។ ប្រហែល ២​ភាគ​៣ នៃ​ប្រទេស​អូស្ត្រាលី រួមទាំង​តំបន់​ស្ទើរ​តែ​ទាំងស្រុង​នៃ​ភាគ​ខាងកើត និង​ភាគ​កណ្ដាល​នៃ​ប្រទេស បាន​ទទួល​ទឹក​ភ្លៀង​តិច​ជាង​មធ្យម ឬ​តិច​ជាង​មធ្យម​ខ្លាំង​មែនទែន​នៅ​ក្នុង​ខែតុលា​កន្លង​ទៅ​នេះ ៕ ប្រែសម្រួល​ពី​សារព័ត៌មាន Queensland Country Life ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣  

Posted in កសិកម្ម, រឿងរ៉ាវទាន់កាល | Leave a comment

ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៦ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា សាខន សុផានី, ស៊ាង ឡៃហេង, ឡេង ឡាយហួត និង ថេន រ័ត្នមុន្នី ៦.១. សេចក្តី​ផ្តើម វប្បកម្ម​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា អាច​បែងចែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បី​ធំៗ​គឺៈ វេទរសភាព​នឹង​រយៈ​ពន្លឺ រយៈកាល​លូតលាស់ និង​ក្សេត្រ​បរិស្ថាន ។ អាស្រ័យ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ វេទរសភាព (ភាព​ប្រកាន់​រដូវ) និង​អវេទរសភាព (ភាព​មិន​ប្រកាន់​រដូវ) ។ អាស្រ័យ​ទៅ​តាម​អាយុកាល​លូតលាស់ ស្រូវ​អាច​បែងចែក​ជា ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ ដោយឡែក​យោង​តាម​ស្ថានភាព​ដី​ និង​លក្ខខណ្ឌ​ដាំដុះ … Continue reading

Posted in កសិកម្ម | Tagged , , , | Leave a comment

ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ​ស្រូវ

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៥ ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ ម៉ែន សារុម និង ពិត ខុនហ៊ែល ៥.១. ពន្ធុសាស្ត្រ​នៃ​ដំណាំ​ស្រូវ (Rice genetics) ស្រូវ​គឺជា​រុក្ខជាតិ​ឯកវត្ស (Annual plant) ដែល​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​ឯកពិជបត្ត​រុក្ខជាតិ (Monocotyledon) ឬ រុក្ខជាតិ​ដែល​មាន​ពន្លក​ស្លឹក​មួយ​នៅ​ក្នុង​គ្រាប់ និង​ជា​រុក្ខជាតិ​ដែល​ត្រូវការ​រយៈ​ពន្លឺ​ថ្ងៃ​ខ្លី (Short day plant) ដើម្បី​បង្ក​កំណើត​ផ្កា ។ វា​គឺជា​រុក្ខជាតិ​ដែល​មាន​សក្តានុពល និង​វិសាលភាព​យ៉ាង​ធំធេង​ក្នុង​ការ​បន្សាំ​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ដែល​មិន​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ​ដល់​ការ​ដុះ​លូតលាស់ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ កម្ដៅ​ទាប ឬ​ខ្ពស់ សំណើម​ទាប ឬ​ខ្ពស់ … Continue reading

Posted in កសិកម្ម | Tagged , , , | Leave a comment